គាត់រើជំរំពីទីនោះ ហើយជីកអណ្តូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ គាត់ដាក់ឈ្មោះអណ្តូងនោះថា “រេហូបូត” ដ្បិតគាត់ពោលថា «ឥឡូវនេះអុលឡោះតាអាឡាបើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចំរុងចំរើនក្នុងស្រុកនេះ»។
២ សាំយូអែល 22:20 - អាល់គីតាប ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ដោយព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ |
គាត់រើជំរំពីទីនោះ ហើយជីកអណ្តូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ គាត់ដាក់ឈ្មោះអណ្តូងនោះថា “រេហូបូត” ដ្បិតគាត់ពោលថា «ឥឡូវនេះអុលឡោះតាអាឡាបើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចំរុងចំរើនក្នុងស្រុកនេះ»។
ផ្ទុយទៅវិញ ប្រសិនបើទ្រង់មិនគាប់ចិត្តនឹងយើងទៀតទេ សូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
លោកយ៉ាបេសបានទូរអាអង្វររកអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលថា «សូមប្រទានពរខ្ញុំ សូមពង្រីកទឹកដីរបស់ខ្ញុំ ហើយដាក់ដៃលើខ្ញុំកុំឲ្យខ្ញុំ ជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ អុលឡោះក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
នៅពេលមានអាសន្ន ខ្ញុំបានអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
តែទ្រង់ពេញចិត្តនឹងអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលផ្ញើជីវិតលើចិត្ត មេត្តាករុណារបស់ទ្រង់។
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ
គេពោលថា “គាត់ផ្ញើវាសនាលើអុលឡោះតាអាឡាហើយ ឲ្យទ្រង់រំដោះគាត់ទៅ បើទ្រង់ស្រឡាញ់គាត់ ឲ្យទ្រង់សង្គ្រោះគាត់ទៅ!”។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកំពុងតែមានអាសន្ន! ខ្ញុំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយខ្ញុំកាន់តែសោកសង្រេង។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
អ៊ីស្រអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាអុលឡោះតាអាឡាត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ?
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។