២ សាំយូអែល 22:21 - អាល់គីតាប21 អុលឡោះតាអាឡាបានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្តីសុចរិតរបស់ខ្ញុំ ទ្រង់តបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះយេហូវ៉ាបានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ព្រះអង្គបានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធដែលទូលបង្គំប្រព្រឹត្ត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ សូមមើលជំពូក |
ស្តេចស៊ូឡៃម៉ានឆ្លើយថា៖ «ទ្រង់បានសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ គឺស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ព្រោះបិតាខ្ញុំរស់នៅដោយភក្តីភាពសុចរិត និងមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ទ្រង់នៅតែសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ ដោយប្រោសប្រទានឲ្យគាត់មានកូនម្នាក់ ឡើងស្នងរាជ្យនៅថ្ងៃនេះ។