ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
២ សាំយូអែល 19:39 - អាល់គីតាប ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ទតក៏ឆ្លងទៅដែរ។ ស្តេចទតឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់គាត់ផង។ បន្ទាប់មក គាត់វិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្ដេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ |
ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!
ឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុស កូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក ឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។
បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។
យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។
ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។
លោកយ៉ូអាប់នាំពាក្យរបស់សម្តេចអាប់សាឡុមទៅជម្រាបទត។ ទតហៅសម្តេចអាប់សាឡុម សម្តេចក៏ចូលទៅជួបទត រួចទតក៏ឱបសម្តេចអាប់សាឡុម។
ទតមានប្រសាសន៍ថា៖ «ឲ្យគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។
លុះបានធ្វើគូរបានដុត និងគូរបានមេត្រីភាពរួចហើយ ស្តេចទតក៏ប្រទានពរដល់ប្រជាជនក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ស្តេចទតវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។ នាងមិកាល់ជាបុត្រីរបស់ស្តេចសូល ចេញមកទទួលទតទាំងពោលថា៖ «ថ្ងៃនេះ ស្តេចរបស់ជនជាតិអ៊ីស្រអែលរុងរឿងណាស់! ព្រោះស្តេចបង្ហាញខ្លួនទទេនៅមុខអ្នកបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។
អេលីយ៉ាសាក់ទុកគោចោល ហើយរត់ទៅតាមអេលីយ៉េសជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅលាបិតាម្តាយរបស់ខ្ញុំសិន រួចខ្ញុំនឹងទៅតាមលោក»។ អេលីយ៉េសឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។
លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីយំ ជាម្តាយថា៖ «អុលឡោះបានចាត់កូននេះមក ដើម្បីឲ្យជនជាតិអ៊ីស្រអែលច្រើននាក់ដួល ឬងើបឡើងវិញ។ កូននេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់អុលឡោះ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្តាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។
ទតក៏ស្បថជូនស្តេច។ បន្ទាប់មក ស្តេចសូលវិលទៅកាន់ម៉ាស្ទិទវិញ ចំណែកឯទត និងអស់អ្នកដែលនៅជាមួយគាត់ ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។