Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:55 - អាល់គីតាប

55 ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 ឡាបាន់​ក្រោកឡើង​ពី​ព្រលឹម ហើយ​ថើប​ចៅ​ៗ និង​ពួក​កូនស្រី​របស់គាត់ ព្រមទាំង​ឲ្យពរ​ពួកគេ​។ រួច​ឡាបាន់​ក៏​ចាកចេញទៅ ហើយ​ត្រឡប់​ទៅ​កន្លែង​របស់ខ្លួន​វិញ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 ព្រលឹម​ស្រាងៗ លោក​ឡាបាន់​ក្រោក​ឡើង ហើយ​ថើប​ចៅ និង​កូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ​ពួក‌គេ រួច​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 លោក​ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក លោក​ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 ដល់​ព្រលឹម​ស្រាង នោះ​ឡាបាន់​ក្រោក​ឡើង​ថើប​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ រួច​លា​ត្រឡប់​វិល​ទៅ​ឯ​ទី​កន្លែង​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:55
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលអុលឡោះ‌តាអាឡា មាន​បន្ទូល​ជា​មួយ​អ៊ីព្រហ៊ីម​រួច​រាល់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ទៅ រីឯ​អ៊ីព្រហ៊ីម​ក៏​វិល​ទៅ​ជំរំ​គាត់​វិញ​ដែរ។


ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


អ៊ីសា‌ហាក់​បាន​ហៅ​យ៉ាកកូប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន ធ្វើ​ជា​ភរិយាទេ។


ក្រោយ​ពេល​ដែល​រ៉ាជែល​សំរាល​បាន​យូសុះ​ហើយ យ៉ាកកូប​និយាយ​ទៅ​កាន់​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។


កូន​មិន​បាន​ទុក​ឲ្យ​ពុក ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី​ល្ងើ​មែន។


ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកកូប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម​ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។


អេសាវ​រត់​មក​ជួប​គាត់ រួច​ឱប​គាត់​ទៀត​ផង។ គាត់​អោប​ក​គាត់ ថើប​គាត់ ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។


ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


កាល​ណាអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ទ្រង់​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។


ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​អ្នក​មក ដើម្បី​ឲ្យ​ដាក់​បណ្តាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។


អុលឡោះ‌តាអាឡា​ក៏​ប្រាប់​បាឡាម​អំពី​សេចក្តី​ដែល​គាត់​ត្រូវ​ថ្លែង ហើយ​ឲ្យ​គាត់​វិល​ទៅ​ជួប​ស្តេច​បាឡាក់​វិញ ដើម្បី​ថ្លែង​បន្ទូល​នេះ។


តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​អ្នក​ដែល​អុលឡោះ​មិន​ដាក់​បណ្តាសា​ដូច​ម្តេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច​ផ្តាសា​អ្នក​ដែល អុលឡោះ‌តាអាឡា​មិន​ប្រទេច​ផ្តាសា​ដូច​ម្តេច​បាន​!


បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ រីឯ​ស្តេច​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។


អុលឡោះ‌តាអាឡា​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​មើល​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។


ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្តាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្តាយ​ក្មេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម