សម្តេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះ ចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមករកទតជំនុំជម្រះក្តី។ សម្តេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រអែលតាមរបៀបនេះឯង។
២ សាំយូអែល 18:7 - អាល់គីតាប កងទ័ពអ៊ីស្រអែលចាញ់កងទ័ពរបស់ស្តេចទត នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្ដាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួនពីរម៉ឺននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់ |
សម្តេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះ ចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមករកទតជំនុំជម្រះក្តី។ សម្តេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រអែលតាមរបៀបនេះឯង។
ពលទ័ពរបស់ស្តេចទតចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រអែល ហើយការប្រយុទ្ធផ្ទុះឡើង រវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម
ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
ការប្រយុទ្ធមួយយ៉ាងសាហាវ បានផ្ទុះឡើងនៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ស្តេចទត។
លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។
ប៉ុន្តែ ទាហានរបស់ស្តេចទតបានសម្លាប់ទាហានរបស់ពួកពុនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។
គឺក្នុងថ្ងៃតែមួយ ស្តេចពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់ ១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។