Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កង‌ទ័ព​អ៊ីស្រា‌អែល​ចាញ់​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បណ្ដា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បណ្តា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​២​ម៉ឺន​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កង‌ទ័ព​អ៊ីស្រ‌អែល​ចាញ់​កង‌ទ័ព​របស់​ស្តេច​ទត នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​អាប់‌សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​រក​ព្រះ‌រាជា​ជំនុំ​ជម្រះ​ក្ដី។ សម្ដេច​អាប់‌សាឡុម​ទាក់‌ទាញ​ចិត្ត​ប្រជា‌ជន​អ៊ីស្រា‌អែល​តាម​របៀប​នេះ​ឯង។


ពល​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង​រវាង​កង‌ទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម


ការ​ប្រយុទ្ធ​បាន​រាល‌ដាល​ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។


ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ​បាន​ផ្ទុះ​ឡើង នៅ​ថ្ងៃ​នោះ។ លោក​អប៊ី‌នើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ។


លោក​អប៊ី‌នើរ​ស្រែក​សួរ​លោក​យ៉ូអាប់​ថា៖ «តើ​យើង​នៅ​តែ​ច្បាំង​គ្នា​រហូត​ឬ? តើ​អ្នក​មិន​យល់​ថា ការ​នេះ​ត្រូវ​បញ្ចប់​ដោយ​ជូរ​ចត់​ទេ​ឬ? តើ​នៅ​រង់‌ចាំ​ដល់​ពេល​ណា ទើប​បញ្ជា​ទាហាន​ឲ្យ​ឈប់​ដេញ​តាម​បងប្អូន​របស់​ខ្លួន​ទៀត?»។


ប៉ុន្តែ ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​បាន​សម្លាប់​ទាហាន​របស់​ពួក​បេន‌យ៉ាមីន និង​ទាហាន​របស់​លោក​អប៊ី‌នើរ អស់​បី​រយ​ហុក‌សិប​នាក់។


គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធ‌សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។


ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានា ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។


កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម