Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បណ្ដា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កង‌ទ័ព​អ៊ីស្រា‌អែល​ចាញ់​កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បណ្តា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​២​ម៉ឺន​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កង‌ទ័ព​អ៊ីស្រ‌អែល​ចាញ់​កង‌ទ័ព​របស់​ស្តេច​ទត នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់សា‌ឡុម​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​អ៊ីស្រា‌អែល​ទាំង‌ឡាយ។


ដូច្នេះ ពួក​បណ្ដា​ទ័ព​ក៏​ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ត​យុទ្ធ​គ្នា​នៅ​ក្នុង​ព្រៃ​អេប្រាអិម


ដ្បិត​ការ​សង្គ្រាម​បាន​លុក‌លុយ​ពេញ​ក្នុង​ស្រុក​នោះ ហើយ​នៅ​ថ្ងៃ​នោះ ព្រៃ​ក៏​ធ្វើ​ឲ្យ​បណ្ដា​មនុស្ស​វិនាស​ទៅ ច្រើន​ជាង​វិនាស​ដោយ​មុខ​ដាវ​ទៅ​ទៀត។


នៅ​ថ្ងៃ​នោះ ចម្បាំង​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​ពួក​ខាង​ដាវីឌ។


នោះ​អ័ប៊ី‌នើរ​បាន​ស្រែក​ហៅ​ទៅ​យ៉ូអាប់​ថា៖ «តើ​ត្រូវ​ឲ្យ​ដាវ​ស៊ី​បំផ្លាញ​ជា​រៀង​រហូត​ឬ? តើ​មិន​ដឹង​ទេ​ថា ដល់​ចុង​បំផុត​នឹង​មាន​សេចក្ដី​ជូរ​ចត់? ដូច្នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត ទើប​ប្រាប់​ដល់​ពួក​ពល​ឲ្យ​ត្រឡប់​វិល​ទៅ​វិញ លែង​ដេញ​តាម​បង‌ប្អូន​គេ​នោះ?»


តែ​ពួក​ពល​របស់​ដាវីឌ បាន​វាយ​សម្លាប់​ខាង​ពួក​បេនយ៉ាមីន និង​ពួក​អ័ប៊ី‌នើរ​អស់​បីរយ​ហុកសិប​នាក់។


ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា​បាន​សម្លាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ស្រុក​យូដា អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ព្រោះ​គេ​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​បុព្វបុរស។


ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។


ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។


កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម