ស្តេចអប៊ីម៉ាឡិចសួរគាត់ថា៖ «អ្នកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
២ សាំយូអែល 16:2 - អាល់គីតាប ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការសួរស៊ីបាថា៖ «ឯងយករបស់ទាំងនេះមកធ្វើអី?» ស៊ីបាទូលថា៖ «សត្វលាសម្រាប់ជាជំនិះដល់ពួកព្រះរាជ្យវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅ សម្រាប់ឲ្យពួកកំលោះៗបរិភោគ ហើយស្រាទំពាំងបាយជូរ សម្រាប់អ្នកណាដែលហេវនៅទីរហោស្ថាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា សត្វលាទាំងពីរនេះជាជំនិះសម្រាប់ព្រះរាជវង្ស នំប៉័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់មានបន្ទូលសួរស៊ីបាថា ឯងយករបស់ទាំងនេះមកធ្វើអី ស៊ីបាទូលថា សត្វលាសំរាប់ជាជំនិះដល់ពួកព្រះរាជវង្សនៃទ្រង់ ឯនំបុ័ង នឹងផ្លែរដូវក្តៅសំរាប់ឲ្យពួកកំឡោះៗបរិភោគ ហើយស្រាទំពាំងបាយជូរសំរាប់អ្នកណា ដែលហេវនៅទីរហោស្ថាន |
ស្តេចអប៊ីម៉ាឡិចសួរគាត់ថា៖ «អ្នកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។
អេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មាន ដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ យ៉ាកកូបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។
ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
ពេលក្បួនដង្ហែស្តេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ទតទៅកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។
គាត់ជម្រាបទតថា៖ «សូមជម្រាបស្តេចជាអម្ចាស់! អ្នកបម្រើរបស់ខ្ញុំបានបញ្ឆោតខ្ញុំ។ ខ្ញុំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមស្តេច ព្រោះខ្ញុំជាមនុស្សខ្វិន
កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង អ្នកធ្វើដូច្នេះមានន័យដូចម្ដេច?”
គាត់មានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។
អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកំរាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ!
ពេលនោះ ទាហានម្នាក់ប្រាប់សម្តេចយ៉ូណាថានថា៖ «ឪពុករបស់សម្តេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្តាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។
សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។