លោកហ៊ូសាយឆ្លើយថា៖ «ទេ! បើអុលឡោះតាអាឡា និងប្រជាជនអ៊ីស្រអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្តេចណា ខ្ញុំនៅជាមួយស្តេចនោះហើយ។
២ សាំយូអែល 16:17 - អាល់គីតាប ស្តេចអាប់សាឡុមនិយាយទៅកាន់គាត់ថា៖ «ចិត្តស្មោះត្រង់ចំពោះឪពុកខ្ញុំ ដែលជាមិត្តសម្លាញ់របស់អ្នកនោះ នៅឯណា? ហេតុអ្វីបានជាអ្នកមិនទៅតាមឪពុកខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់សាឡំមមានបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ |
លោកហ៊ូសាយឆ្លើយថា៖ «ទេ! បើអុលឡោះតាអាឡា និងប្រជាជនអ៊ីស្រអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្តេចណា ខ្ញុំនៅជាមួយស្តេចនោះហើយ។
នៅពេលគាត់ចូលទៅជួបទតនៅក្រុងយេរូសាឡឹម ទតសួរគាត់ថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។
កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះអាចកើតទុក្ខច្រើន តែមានមិត្តភក្ដិម្នាក់ស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះអុលឡោះ ដែលប្រៀបដូចជាឪពុកដែលបានបង្កើតអ្នកមក! ទ្រង់បានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។