២ សាំយូអែល 16:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 អាប់សាឡំមមានបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។ សូមមើលជំពូកអាល់គីតាប17 ស្តេចអាប់សាឡុមនិយាយទៅកាន់គាត់ថា៖ «ចិត្តស្មោះត្រង់ចំពោះឪពុកខ្ញុំ ដែលជាមិត្តសម្លាញ់របស់អ្នកនោះ នៅឯណា? ហេតុអ្វីបានជាអ្នកមិនទៅតាមឪពុកខ្ញុំ?»។ សូមមើលជំពូក |