Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:16 - អាល់គីតាប

16 លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត ចូល​ទៅ​ជួប​ស្តេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ស្តេច! ជយោ​ស្តេច!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហើយ​កាល​ហ៊ូ‌សាយ ជា​ពួក​អើគី ជា​សម្លាញ់​ព្រះបាទ​ដាវីឌ បាន​មក​ដល់​អាប់សា‌ឡុម នោះ​លោក​ទូល​ទៅ​អាប់សា‌ឡុម​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ! សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ព្រះ‌រាជា! ជយោ​ព្រះ‌រាជា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​ទត​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​អុលឡោះ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​គាត់ ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។


ចូរ​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “ខ្ញុំ​ស្ម័គ្រ​ចិត្ត​បម្រើ​លោក​ហើយ។ កាល​ពី​មុន ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​លោក ឥឡូវ​នេះ ខ្ញុំ​ត្រូវ​តែ​បម្រើ​លោក​ដែរ”។ ធ្វើ​ដូច្នេះ អ្នក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។


លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្តេច​អាប់‌សា‌ឡុម​ចូល​ទី‌ក្រុង​ដែរ។


ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​គូរបាន។ សម្តេច​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​អ៊ីមុាំ​អបៀ‌ថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា “ជយោ​ស្តេច​អដូ‌នី‌យ៉ា!”។


នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”


លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។


ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។


ពួក​គ្រូ​ទាយ​ជម្រាប​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «សូម​ស្តេច​រស់​នៅ​អស់‌កល្ប​ជា​យូរ​អង្វែង​ត​រៀង​ទៅ​អើយ! សូម​ស្តេច​មាន​ប្រសាសន៍​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា​ស្តេច​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ជូន»។


ពេល​មហា‌ក្សត្រិ‌យានី​ឮ​ពាក្យ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី នាង​ក៏​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​ប្រសាសន៍​ថា៖ «ស្តេច​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ សូម​ស្តេច​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!


ដានី‌យ៉ែល ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «ស្តេច​អើយ! សូម​ស្តេច​នៅ​អស់‌កល្ប​រហូត​ត​ទៅ!


បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ!


មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​គាត់​ទេ»។ ប្រជា‌ជន​ទាំង​អស់ ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ស្តេច!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម