Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:17 - អាល់គីតាប

17 កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង​ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 មិត្តភក្ដិ​ស្រឡាញ់​គ្នា​គ្រប់ពេល ហើយ​បងប្អូន​កើតមក​សម្រាប់​ពេល​មាន​ទុក្ខវេទនា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បងប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​យ៉ូណា‌ថាន ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច​ផ្សា ដោយ‌សារ​បាត់​បង់​រូប​បង សេចក្តី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្តី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។


ប៉ុន្តែ លោក​អ៊ីត‌តាយ​ជម្រាប​ទត​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប និង​ក្នុង​នាម​ស្តេច​ផ្ទាល់​ថា ស្តេច​ទៅ​ទី​ណា ខ្ញុំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ស្តេច​ដែរ»។


ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។


អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​អាច​កើត​ទុក្ខ​ច្រើន តែ​មាន​មិត្ត‌ភក្ដិ​ម្នាក់​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។


កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។


មនុស្ស​ក្រីក្រ​គ្មាន​បង​ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។


អ៊ីសា​ដែល​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ និង​មនុស្ស​ដែល​គាត់​ប្រោស​ឲ្យ​បាន បរិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​គាត់​ឡើយ


តែ​នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្តាយ​កុំ​បង្ខំ​កូន ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្តាយ​ធ្វើ​អ្វី! អ្នក​ម្តាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្តាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្តាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​ម្តាយ ក៏​ជា​អុលឡោះ​ជា​ម្ចាស់​របស់​កូន​ដែរ។


សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត ព្រោះ​គាត់​ស្រឡាញ់​ទត ដូច​ខ្លួន​ឯង។


សម្តេច​យ៉ូណា‌ថាន​នាំ​ដំណឹង​ទៅ​ប្រាប់​ទត​ថា៖ «ស្តេច​សូល ជា​ឪពុក​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។


ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​ឪពុក​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ប្រាប់​ឪពុក​អំពី​រឿង​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​ឪពុក​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ប្អូន​ដឹង​ដែរ»។


សម្តេច​យ៉ូណា‌ថាន​បាន​សុំ​ឲ្យ​ទត​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្តី​ស្រឡាញ់​ដែល​សម្តេច​មាន​ចំពោះ​គាត់ ដ្បិត​សម្តេច​យ៉ូណា‌ថាន​ស្រឡាញ់​ទត ដូច​ស្រឡាញ់​ខ្លួន​ឯង។


ថ្ងៃ​មួយ សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល​បាន​ទៅ​ជួប​ទត​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ពឹង​ផ្អែក​លើ​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម