Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:25 - អាល់គីតាប

25 នៅ​ពេល​គាត់​ចូល​ទៅ​ជួប​ទត​នៅ​ក្រុង​យេរូ‌សាឡឹម ទត​សួរ​គាត់​ថា៖ «មេភី‌បូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រី​ឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​គាល់​ស្តេច នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មេភី‌បូសែត អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា‌មួយ​យើង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នៅ​ពេល​លោក​ចូល​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​សួរ​លោក​ថា៖ «មេភី‌បូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាប់‌សា‌ឡុម​និយាយ​ទៅ​កាន់​គាត់​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ឪពុក​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​អ្នក​នោះ នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​តាម​ឪពុក​ខ្ញុំ?»។


សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់ មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។


កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្តេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ស្តេច​សូល បាន​មក​ជួប​ស្តេច​ទត គាត់​អោន​ចុះ ក្រាប​មុខ​ដល់​ដី​គោរព​ស្តេច​ទត។ ស្តេច​ទត​សួរ​គាត់​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម