រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
២ សាំយូអែល 1:8 - អាល់គីតាប ស្តេចសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំជម្រាបថា “ខ្ញុំជាជនជាតិអាម៉ាឡេក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្ដេចមានរាជឱង្ការសួរថា "ឯងជាអ្នកណា?" ខ្ញុំទូលឆ្លើយថា "ទូលបង្គំជាសាសន៍អាម៉ាឡេក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលសួរថា ឯងជាអ្នកណា ខ្ញុំក៏ទូលឆ្លើយថា ទូលបង្គំជាសាសន៍អាម៉ាលេក |
រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
បន្ទាប់មក ទតមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបគាត់នោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។
ពេលនោះ ស្តេចបង្គាប់មកខ្ញុំថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្តី ក៏យើងកាន់តែល្វើយទៅៗ”។
ពេលឃើញជនជាតិអាម៉ាឡេក បាឡាម ថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេជូនផ្តាច់ដល់អុលឡោះឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
ទត និងអស់អ្នកដែលនៅជាមួយគាត់ នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើមជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។
នៅថ្ងៃទីបី ទត និងអស់អ្នកដែលនៅជាមួយគាត់បានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល
ទតសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបោះបង់ខ្ញុំចោល ចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំមានជំងឺ។
ទតវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។