Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:9 - អាល់គីតាប

9 ពេល​នោះ ស្តេច​បង្គាប់​មក​ខ្ញុំ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្តី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា "ចូរ​មក​ជិត​នេះ សម្លាប់​យើង​ទៅ ដ្បិត​យើង​រស់​នៅ​វេទនា​ខ្លាំង​ណាស់ ក៏​កាន់​តែ​ល្វើយ​ណាស់​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ព្រះ‌រាជា​បង្គាប់​មក​ខ្ញុំ​បាទ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្ដី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្ដី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចូល​ទៅ​ជិត ហើយ​សម្លាប់​ស្តេច​ទៅ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ដោយ​ស្តេច​បរា‌ជ័យ​ដូច្នេះ គាត់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្តេច ដែល​ខ្ញុំ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។


ស្តេច​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​ជម្រាប​ថា “ខ្ញុំ​ជា​ជន‌ជាតិ​អាម៉ា‌ឡេក”។


ស្តេច​បាន​បញ្ជា​ទៅ​សេនា ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្តេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ឲ្យ​សាសន៍​ដទៃ​សម្លាប់​យើង ហើយ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្តេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ​ស្តេច​សូល​ក៏​ហូត​ដាវ ហើយ​ផ្តួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។


នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។


ភ្លាម​នោះ លោក​អប៊ី‌ម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ស្តេច​បាន​បញ្ជា​ទៅ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើល​ងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្តេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ស្តេច​សូល​ក៏​ហូត​ដាវ ហើយ​ផ្តួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម