Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 27:8 - អាល់គីតាប

8 ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ាឡេក។ ពី​ដើម​ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គ្រា​នោះ ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌ឡេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក​តាំង​តែ​ពី​ដើម​មក គេ​នៅ​តាម​ផ្លូវ​ដែល​ទៅ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នៅ​គ្រា​នោះ ដាវីឌ នឹង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ នឹង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 27:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្តេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


សម្តេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​ជួប​ស្តេច ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ស្តេច​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​ជួប​ស្តេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ស្តេច​សម្លាប់​ខ្ញុំ​ចុះ!»។


កាល​ខ្ញុំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ខ្ញុំ​បាន​បន់អុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ទ្រង់​ប្រោស‌ប្រណី​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ខ្ញុំ​នឹង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា»។


បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ស្តេច​ទត​វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេ‌ប្រូន​ជា​មួយ​ស្តេច​ទត​ទេ ដ្បិត​ស្តេច​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។


កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី


គឺ​ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។ ស្តេច​ទត​ក៏​យក​ជយ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ពី​ស្តេច​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ស្តេច​រេ‌ហូប ស្តេច​ស្រុក​សូបា ទៅ​ជូន​អុលឡោះ‌តាអាឡា​ដែរ។


ជន‌ជាតិ​កេសួ‌រី និង​ជន‌ជាតិ​អើ‌រ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ា‌អៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាគារ ជា​ឪពុក​របស់​លោក​កាឡាដ។


ម៉ូសា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ពី​សមុទ្រ​ក្រហម ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។


ជន‌ជាតិ​អាម៉ា‌ឡេក នាំ​គ្នា​មក​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​រេផិ‌ឌីម។


ជន‌ជាតិ​អាម៉ាឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី​រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។


ពេល​នោះ ជន‌ជាតិ​អាម៉ាឡេក និង​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កំទេច​ពួក​គេ​រហូត​ដល់​ហោម៉ា។


ស្តេច​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ា‌កា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ​ប្រទល់​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​ក្រុង​ហេស‌បូន។


ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កេស៊ូរី និង​ជន‌ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួរី និង​ជន‌ជាតិ​ម៉ា‌កា‌ធី​រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។


ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលី‌ស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូរី​ទាំង​មូល


កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ​ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។


ស្តេច​អគីស​ក៏​ហៅ​ទត​មក ហើយ​និយាយ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជា​និច្ច​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​ដែល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្តេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។


នៅ​ថ្ងៃ​ទី​បី ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម