Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា ឯង​ជា​អ្នក​ណា ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ទូលបង្គំ​ជា​សាសន៍​អាម៉ា‌លេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "ឯង​ជា​អ្នក​ណា?" ខ្ញុំ​ទូល​ឆ្លើយ​ថា "ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌ឡេក"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​បាទ​ទូល​ថា “ទូលបង្គំ​ជា​ជន‌ជាតិ​អាម៉ា‌ឡេក”។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​ជម្រាប​ថា “ខ្ញុំ​ជា​ជន‌ជាតិ​អាម៉ា‌ឡេក”។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​វិល​មក​ឯ​អេន-មីសផាត គឺ​ជា​កាដេស ក៏​វាយ​ស្រុក​អាម៉ា‌លេក​ទាំង​អស់ នឹង​ពួក​អាម៉ូរី​ដែល​នៅ​ហាសា‌សូន-តាម៉ារ​ដែរ។


រួច​ដាវីឌ​លោក​សួរ​មនុស្ស​កំឡោះ ដែល​នាំ​ដំណឹង​មក​នោះ​ថា អ្នក​ជា​សាសន៍​ណា គាត់​ជំរាប​ថា ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌លេក


កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្ដី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់


រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។


ដូច្នេះចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម នឹង​អូដ្ឋ ហើយ​នឹង​លា​ដែរ។


នៅ​គ្រា​នោះ ដាវីឌ នឹង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ នឹង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីព្ទ


លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ


ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ


ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម