កាលសំពៅរបស់ស្តេចហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
២ របាក្សត្រ 9:10 - អាល់គីតាប ពួកអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម និងពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកអ្នកបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើចន្ទន៍ និងត្បូងមានតម្លៃមកជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសំពៅរបស់ហ៊ីរ៉ាម នឹងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ នឹងត្បូងមានដំឡៃមកផងដែរ |
កាលសំពៅរបស់ស្តេចហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។
ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមច័ន្ទពីភ្នំលីបង់ មកឲ្យខ្ញុំផង ដ្បិតខ្ញុំដឹងថា ពួកអ្នកបម្រើរបស់ស្តេចប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ខ្ញុំ នឹងទៅធ្វើការរួមជាមួយពួកគេ
ស្តេចហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកជូនស្តេចស៊ូឡៃម៉ាន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ស្តេចស៊ូឡៃម៉ាន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកជូនស្តេចស៊ូឡៃម៉ាន។
ស្តេចស៊ូឡៃម៉ានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្តារក្រាលច្រកចូលដំណាក់របស់អុលឡោះតាអាឡា និងវាំងស្តេច ព្រមទាំងពិណ និងឃឹមសម្រាប់ក្រុមចំរៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។
មហាក្សត្រិយានីស្រុកសេបា យកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះ មកជូនស្តេចស៊ូឡៃម៉ាន ដូចមហាក្សត្រិយានីស្រុកសេបាឡើយ។