Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:11 - អាល់គីតាប

11 ស្តេច​ស៊ូឡៃ‌ម៉ាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​ក្តារ​ក្រាល​ច្រក​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​ស្តេច ព្រម​ទាំង​ពិណ និង​ឃឹម​សម្រាប់​ក្រុម​ចំរៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹម​ចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ស្ដេច​យក​ឈើ​ចន្ទន៍​នោះ មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​សាឡូម៉ូន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​ក្ដារ​ក្រាល​ច្រក​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​ស្ដេច ព្រម​ទាំង​ពិណ និង​ឃឹម សម្រាប់​ក្រុម​ចម្រៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹមចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ដំណាក់​របស់​គាត់ ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចំរៀង។ រហូត​ដល់​សព្វ​ថ្ងៃ​គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់ នាំ​ឈើ​ខ្លឹម​ចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រ‌អែល​ឡើយ។


ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


ស្តេច​ទត និង​ពួក​មេ‌ទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹម​ច័ន្ទ​ពី​ភ្នំ​លីបង់ មក​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ស្តេច​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ខ្ញុំ នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ


ពួក​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម និង​ពួក​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។


រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម​ស្តេច​ប្រគល់​ឲ្យ​ទាំង​អស់។ ស្តេច​ស៊ូឡៃ‌ម៉ាន​ជូន​របស់​ទៅ​នាង លើស​ពី​អ្វីៗ​ដែល​នាង​បាន​យក​មក​ជូន​ស្តេច​ទៅ​ទៀត។ បន្ទាប់​មក មហា‌ក្សត្រិ‌យានី និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម