Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម នឹង​ពួក​របស់​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ នឹង​ត្បូង​មាន​ដំឡៃ​មក​ផង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រីឯ​ពួក​អ្នក​បម្រើ​របស់​ព្រះបាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ចន្ទន៍ និង​ត្បូង​មាន​តម្លៃ​មក​ជាមួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម និង​ពួក​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ នឹង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ


ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ នឹង​ឈើ​ច័ន្ទន៍ ពី​ភ្នំ​ល្បាណូន​មក​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​របស់​ទ្រង់​គេ​ចេះ​កាប់​ឈើ នៅ​ព្រៃ​ល្បាណូន​ស្រាប់ មើល ពួក​ខាង​ទូលបង្គំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គេ


ចំណែក​ឯ​ហ៊ីរ៉ាម​ទ្រង់​ផ្ញើ​សំពៅ​មក ដោយ‌សារ​ពួក​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្គាល់​ភាព​សមុទ្រ ដល់​សាឡូម៉ូន អ្នក​ទាំង​នោះ ក៏​ទៅ​ជា​មួយ​នឹង​ពួក​របស់​សាឡូម៉ូន ដល់​ស្រុក​អូភារ ហើយ​គេ​យក​បាន​មាស​៤៥០​ហាប ពី​ស្រុក​នោះមក​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន។


ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ


រួច​ព្រះ‌នាង​ក៏​ថ្វាយ​មាស​១២០​ហាប ហើយ​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​ដំឡៃ ដល់​ស្តេច មិន​ដែល​មាន​គ្រឿង​ក្រអូប​ណា ដូច​អស់​ទាំង​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន​នោះ​ឡើយ។


នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម