ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:16 - អាល់គីតាប

អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! ឥឡូវ​នេះ​សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ហ៊ូកុំ​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​ប្រុង‌ប្រយ័ត្ន​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង ដូច​ជា​អ្នក​បាន​ដើរ​នៅ​មុខ​យើង​ដែរ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ*​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល នៅ​ចំពោះ​មុខ​យើង​ជានិច្ច”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូលបង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​ប្រុង‌ប្រយ័ត​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រិត្យ‌វិន័យ​របស់​អញ ដូច​ជា​ឯង​បាន​ដើរ​នៅ​មុខ​អញ​ដែរ

សូមមើលជំពូក



២ របា‌ក្សត្រ 6:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


«អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ​បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ទត​ជា​បិតា​របស់​អ្នក។


អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ​ស្តេច​ទត និង​រាជ​វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រ‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​គាប់​ចិត្ត​នឹង​លុប​បំបាត់​រាជ‌វង្ស​របស់​ស្តេច​ទត​ទេ ព្រោះ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​ចង​ជា​មួយ​ស្តេច​ទត ហើយ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។


អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ស្តេច នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​យេហូ‌យ៉ាដា និយាយ​ទៅ​ពួក​គេ​ថា៖ «នេះ​នែ៎ បុត្រ​របស់​ស្តេច! គាត់​នឹង​គ្រង​រាជ្យ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក ស្តី​អំពី​រាជ‌វង្ស​របស់​ស្តេច​ទត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ឥឡូវ​នេះ​សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​សន្យា​ជា​មួយ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។


រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ស្តេច​ទត​ជា​ឪពុក​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង


យើង​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ទត ជា​ឪពុក​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។។


អ្នក​ណា​មាន​កិរិយា​មារ‌យាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។


តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។


ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​


ខ្ញុំ​នឹក​គិត​ពី​ចិត្ត​មេត្តា ករុណា​របស់​ទ្រង់​ជា‌និច្ច ហើយ​ខ្ញុំ​ប្រព្រឹត្ត​តាម សេចក្ដី​ពិត​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​ទុក​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ហៅ​រក​យើង​ត​ទៅ​ទៀត យើង​នឹង​ជួយ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង។