ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 36:1 - អាល់គីតាប

ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ស្តេច​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ស្តេច​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ពួក​អ្នក​ស្រុក​ក៏​លើក​ព្រះបាទ​យ៉ូអា‌ហាស ជា​បុត្រា​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​អ្នក​ស្រុក ក៏​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក



២ របា‌ក្សត្រ 36:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ស្តេច​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្តេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក​ស្តេច​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន។


រីឯ​បុត្រ​របស់​ស្តេច​យ៉ូសៀស គឺ​យ៉ូហា‌ណាន​ជា​កូន​ច្បង យេហូ‌យ៉ាគីម​ជា​កូន​ទី​ពីរ សេ‌ដេគា​ជា​កូន​ទី​បី និង​សាលូម​ជា​កូន​ទី​បួន។


ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ស្តេច​អូសៀស ដែល​មាន​អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក។


ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​សម្លាប់​ស្តេច​អាំម៉ូន ហើយ​តែង‌តាំង​ស្តេច​យ៉ូ‌សៀស ជា​កូន​ឲ្យ​ឡើង​ស្នង​រាជ្យ។


គឺ​កិច្ចការ​ផ្សេងៗ​ដែល​ស្តេច​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​ស្រុក​យូដា។


កាល​ស្តេច​យ៉ូ‌អា‌ហាស់​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថា គាត់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ


សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ ឲ្យ​រៀន​ហែក​សត្វ​ស៊ី លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ វា​ស៊ី​មនុស្ស។


អុលឡោះ‌តាអាឡា​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្តេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។