Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 36:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រួច​ពួក​អ្នក​ស្រុក​ក៏​លើក​ព្រះបាទ​យ៉ូអា‌ហាស ជា​បុត្រា​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​ពួក​អ្នក​ស្រុក ក៏​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ស្តេច​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ស្តេច​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 36:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ព្រះ‌បាទនេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​មក ព្រះបាទ​យេហូយ៉ាគីម​បាន​ចុះ​ចូល​ជា​អ្នក​បម្រើ​របស់​នេប៊ូក្នេសា​អស់​រយៈ​ពេល​បី​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ។


បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​បុត្រ​ច្បង ព្រះ‌នាម​ថា​យ៉ូ‌ហា‌ណាន បុត្រ​ទី​ពីរ ព្រះ‌នាម​ថា​យេហូ‌យ៉ាគីម ទី​បី​សេដេ‌គា ទី​បួន​សាលូម។


ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា


តែ​ពួក​អ្នក​ស្រុក​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


និង​ពី​កិច្ច‌ការ​ទ្រង់​ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។


កាល​ព្រះបាទ​យ៉ូអា‌ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃបី​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ គេ​នឹង​មិន​មក​ទី​នេះ​វិញទេ


ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម