Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 33:25 - អាល់គីតាប

25 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​សម្លាប់​ស្តេច​អាំម៉ូន ហើយ​តែង‌តាំង​ស្តេច​យ៉ូ‌សៀស ជា​កូន​ឲ្យ​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 តែ​ពួក​អ្នក​ស្រុក​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌សៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​ពួក​អ្នក​ស្រុក​គេ​សំឡាប់​អស់​អ្នក ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 33:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្តេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​សម្លាប់​ឪពុក​របស់​ស្តេច។


ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ស្តេច​អូសៀស ដែល​មាន​អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក។


ពួក​មន្ត្រី​របស់​ស្តេច​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​សម្លាប់​គាត់​ក្នុង​រាជ‌វាំង។


កាល​ស្តេច​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ស្តេច​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ស្តេច​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក នៅ​ក្រុង​យេរូ‌សាឡឹម។


មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម