ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:32 - អាល់គីតាប

ស្តេច​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​ពុន‌យ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​អុលឡោះដែល​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ក៏​បង្គាប់​ដល់​អស់​អ្នក​ដែល​មាន​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ស្រុក​បេនយ៉ាមីន ឲ្យ​កាន់​តាម​សេចក្ដី​សញ្ញា​នោះ ដូច្នេះ ពួក​ក្រុង​យេរូ‌សាឡិម​ក៏​ធ្វើ​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​បេន‌យ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​បង្គាប់​ដល់​អស់​អ្នក ដែល​មាន​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ស្រុក​បេន‌យ៉ាមីន ឲ្យ​កាន់​តាម​សេចក្ដី​សញ្ញា​នោះ ដូច្នេះ ពួក​ក្រុង​យេរូ‌សាឡិម​ក៏​ធ្វើ​តាម​សេចក្ដី​សញ្ញា​ផង​ព្រះ ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ

សូមមើលជំពូក



២ របា‌ក្សត្រ 34:32
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។


ស្តេច​បាន​ប្រាប់​ជន‌ជាតិ​យូដា ឲ្យ​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់​ផង។


ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។


ពេល​ធ្វើ​គូរបាន​ដុត​រួច​រាល់​ហើយ ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច នាំ​គ្នា​ក្រាប​ចុះ​ថ្វាយ‌បង្គំ។


នៅ​ស្រុក​យូដា អុលឡោះ​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្តេច និង​ពួក​មន្ត្រី​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ស្តេច​បាន​សង់​អាសនៈ​របស់អុលឡោះ‌តាអាឡា​ឡើង​វិញ រួច​ធ្វើ​គូរបាន​មេត្រី‌ភាព និង​គូរបាន​អរ​គុណ។ ស្តេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ស្តេច​ឈរ​នៅ​កន្លែង​របស់​ស្តេច នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយអុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ហ៊ូកុំ​របស់​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។


ស្តេច​យ៉ូ‌សៀស​បាន​កំចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល។ ស្តេច​បង្គាប់​ប្រជា‌ជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រ‌អែល ឲ្យ​គោរព​បម្រើ​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​នៅ​មាន​អាយុ ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន​ឡើយ។


យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ហ៊ូកុំ​ចុះ។


ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្តេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​អុលឡោះ


ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។