២ របាក្សត្រ 34:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ស្ដេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកបេនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ ដែលជាព្រះនៃបុព្វបុរសរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ទ្រង់ក៏បង្គាប់ដល់អស់អ្នកដែលមាននៅក្នុងក្រុងយេរូសាឡិម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្ដីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡិមក៏ធ្វើតាមសេចក្ដីសញ្ញារបស់ព្រះ ជាព្រះនៃបុព្វបុរសគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ទ្រង់ក៏បង្គាប់ដល់អស់អ្នក ដែលមាននៅក្នុងក្រុងយេរូសាឡិម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្ដីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡិមក៏ធ្វើតាមសេចក្ដីសញ្ញាផងព្រះ ជាព្រះនៃពួកឰយុកោគេ សូមមើលជំពូកអាល់គីតាប32 ស្តេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកពុនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់អុលឡោះដែលជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។ សូមមើលជំពូក |
ព្រះរាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។
ព្រះបាទយ៉ូសៀសបានកម្ចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រាអែលទាំងមូល។ ស្ដេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រាអែល ឲ្យគោរពបម្រើតែព្រះអម្ចាស់ ជាព្រះរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្ដេចនៅគង់ព្រះជន្ម ពួកគេពុំបានបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួនឡើយ។
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។