ទ្រង់ជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ គ្រប់អំណាច ស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយដោយសារអំណាចរបស់ទ្រង់ ទ្រង់អាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
២ របាក្សត្រ 32:29 - អាល់គីតាប ស្តេចបានសង់ក្រុងផ្សេងៗ ហើយស្តេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យស្តេចមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សង់ទីក្រុងផ្សេងៗសំរាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទាន ឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់ |
ទ្រង់ជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ គ្រប់អំណាច ស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយដោយសារអំណាចរបស់ទ្រង់ ទ្រង់អាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
ស្តេចទតស្លាប់ក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ស៊ូឡៃម៉ានជាកូន បានឡើងស្នងរាជ្យ តពីឪពុក។
អុលឡោះតាអាឡាពង្រឹងទ្រព្យសម្បត្តិរបស់ស្តេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូល តែងតែនាំយកជំនូនមកជូនស្តេចយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅកាន់អ្នកជំនិតរបស់អុលឡោះថា៖ «តើត្រូវធ្វើដូចម្តេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រអែលទាំងនោះ!»។ អ្នកជំនិតរបស់អុលឡោះជម្រាបស្តេចថា៖ «អុលឡោះតាអាឡាអាចប្រទានប្រាក់មកស្តេចវិញច្រើនជាងនេះទៅទៀត»។
ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរជូននៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្តេចពេញចិត្តខាងវិស័យកសិកម្ម។
ស្តេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោល សម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
អ៊ីព្លេសហ្សៃតនជម្រាបអុលឡោះតាអាឡាវិញថា៖ «តើអៃយ៉ូបពិតជាគោរពកោតខ្លាចទ្រង់ដោយសុទ្ធចិត្តមែនឬ?
អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
ចូរនឹកចាំពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នក ដូចទ្រង់ធ្វើនៅថ្ងៃនេះស្រាប់។
មនុស្សយើងមាន ឬក្រ ស្រេចតែលើអុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។