អ៊ីមុាំសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់អុលឡោះ។ លោកអូបេដ-អេដុម និងលោកយេហ៊ីយ៉ាក៏ជាឆ្មាំ ដែលឈរនៅជិតហិបដែរ។
២ របាក្សត្រ 29:26 - អាល់គីតាប ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ស្តេចទត ហើយក្រុមអ៊ីមុាំកាន់ត្រែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ហើយក្រុមបូជាចារ្យកាន់ត្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ |
អ៊ីមុាំសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់អុលឡោះ។ លោកអូបេដ-អេដុម និងលោកយេហ៊ីយ៉ាក៏ជាឆ្មាំ ដែលឈរនៅជិតហិបដែរ។
អ៊ីមុាំបេណាយ៉ា និងលោកយ៉ាហាសៀលផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះជានិច្ច។
ពួកគេ ៤ ០០០ នាក់ទៀត ជាអ្នកយាមទ្វារដំណាក់ ៤ ០០០ នាក់ ជាអ្នកចំរៀងលើកតម្កើងអុលឡោះតាអាឡា និងកាន់ឧបករណ៍ភ្លេងដែលស្តេចបានធ្វើសម្រាប់ប្រគំកំដរ។
ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “ក្រុងស៊ីយ៉ូនជាប្រភពនៃពររបស់យើង!”។
ឱអុលឡោះតាអាឡាអើយ ទ្រង់បានសង្គ្រោះខ្ញុំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងដំណាក់របស់ទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។
នៅថ្ងៃដែលអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយបុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែ នៅពេលធ្វើគូរបានដុត និងគូរបានមេត្រីភាព ដើម្បីឲ្យអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
ពួកអ៊ីមុាំ ជាកូនចៅរបស់ហារូន ជាអ្នកផ្លុំត្រែ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។