Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:27 - អាល់គីតាប

27 ស្តេច​ហេសេ‌គា​បង្គាប់​ឲ្យ​ធ្វើ​គូរបាន​ដុត​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្តើម​ធ្វើ​គូរបាន​ដុត គេ​ក៏​ចាប់​ផ្តើម​ច្រៀង​ជូនអុលឡោះ‌តាអាឡា ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ត្រី​របស់​ស្តេច​ទត ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រគំ​កំដរ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 រួច​ព្រះ‌បាទ​ហេ‌សេ‌គា​បង្គាប់​ឲ្យ​ថ្វាយ​តង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​តង្វាយ នោះ​ចម្រៀង​នៃ​ព្រះ‌យេហូវ៉ា​ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះ‌បាទ​ហេ‌សេគា​បង្គាប់​ឲ្យ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គេ​ក៏​ចាប់​ផ្ដើម​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ប្រគំ​កំដរ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាសនា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា​ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ នឹង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​ផង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន​ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចំរៀង​ជូន​អុលឡោះ។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខ‌ងារ ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។


បន្ទាប់​មក​ស្តេច​ពិភា‌ក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចំរៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព​ដោយ​ច្រៀង​តម្កើងអុលឡោះ‌តាអាឡា​ថា «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​អ៊ីមុាំ​ពី​ក្រុម​លេវី ទទួល​ខុស​ត្រូវ​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​អ្នក​ដែល​ស្តេច​ទត​បាន​ចែក​ជា​ក្រុម ឲ្យ​បំពេញ​មុខ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា។ ស្តេច​ទត​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចំរៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។


អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ រីឯ​អ្នក​ចំរៀង​នាំ​គ្នា​ច្រៀង ជា​មួយ​សំឡេង​ត្រែ រហូត​ទាល់​តែ​ធ្វើ​គូរបាន​ដុត​ចប់​សព្វ​គ្រប់។


ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​វត្ត‌មាន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើស‌លប់ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​អ៊ីមុាំ សរសើរ​តម្កើងអុលឡោះ‌តាអាឡា ដោយ​ប្រគំ​តូរ្យ‌តន្ត្រី​យ៉ាង​រំពង​ជូន​ទ្រង់។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


អ៊ីមុាំ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ស្តេច​ទត​បាន​ធ្វើ ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ពេល​ស្តេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​អុលឡោះ​ថា «ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​អ៊ីមុាំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម