Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ក្រុម​បូជា‌ចារ្យ​កាន់​ត្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ស្តេច​ទត ហើយ​ក្រុម​អ៊ីមុាំ​កាន់​ត្រែ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។


លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។


ពួក​គេ ៤ ០០០​នាក់ ទៀត​ជា​អ្នក​យាម​ទ្វារ​ព្រះ‌ដំណាក់ ៤ ០០០​នាក់ ជា​អ្នក​ចម្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្ដេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្ដើម​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង


ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា “ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។


អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។


នៅ​ថ្ងៃ​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។


ពួក​បូជា‌ចារ្យ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​ផ្លុំ​ត្រែ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម