លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងអុលឡោះតាអាឡា ស្តេច និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ លោកក៏បានចងសម្ពន្ធមេត្រីរវាងស្តេច និងប្រជារាស្ត្រដែរ។
២ របាក្សត្រ 23:16 - អាល់គីតាប លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងស្តេច ដើម្បីធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយេហូយ៉ាដា និងពួកបណ្ដាជន ហើយស្តេចក៏ចុះសញ្ញានឹងគ្នាថា នឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយេហូយ៉ាដា លោកនាំឲ្យខ្លួនលោក នឹងពួកបណ្តាជន ហើយនឹងស្តេចចុះសញ្ញាគ្នាថា នឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា |
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងអុលឡោះតាអាឡា ស្តេច និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ លោកក៏បានចងសម្ពន្ធមេត្រីរវាងស្តេច និងប្រជារាស្ត្រដែរ។
ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
ពួកគេនាំគ្នាស្បថចំពោះអុលឡោះតាអាឡាដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកអុលឡោះតាអាឡាដោយចិត្តស្មោះសរ ហើយទ្រង់ក៏ឲ្យពួកគេរកទ្រង់ឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
ឥឡូវនេះខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដើម្បីសូមទ្រង់ពង្វាងកំហឹងចេញពីពួកយើង។
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។
ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងអ៊ីមុាំ។
ពេលនោះ ម្នាក់ពោលថា ខ្ញុំជាកូនចៅរបស់អុលឡោះតាអាឡា ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកកូប ម្នាក់ទៀតចារលើបាតដៃថា “ខ្ញុំជូនខ្លួនទៅអុលឡោះតាអាឡា” ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអ៊ីស្រអែល។