Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 23:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជា‌ជន​ទាំង​មូល និង​ព្រះ‌មហា‌ក្សត្រ ដើម្បី​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 រីឯ​យេហូ‌យ៉ា‌ដា និង​ពួក​បណ្ដា‌ជន ហើយស្តេចក៏​ចុះ​សញ្ញា​នឹង​គ្នា​ថា នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក នឹង​ពួក​បណ្តាជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជា‌ជន​ទាំង​មូល និង​ស្តេច ដើម្បី​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 23:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ​ដែរ។


ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។


ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះ​ព្រះ‌អម្ចាស់​ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។


អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ពួក​គេ​រក​ព្រះអង្គ​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។


ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​សូម​ព្រះអង្គ​ពង្វាង​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​យើង។


យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។


ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។


ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់” ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម