ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
២ របាក្សត្រ 21:7 - អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាមិនគាប់ចិត្តនឹងលុបបំបាត់រាជវង្សរបស់ស្តេចទតទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់ចងជាមួយស្តេចទត ហើយទ្រង់ក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ស្តេចទត ឡើងសោយរាជ្យរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងដាវីឌ ហើយ ដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀងមួយដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។ |
ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
អុលឡោះក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះទ្រង់បានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលបានឡើយ។ មានតែទ្រង់ទេដែលប្រទានជ័យជំនះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ទតជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
ដោយយល់ដល់ស្តេចទត អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចបានប្រោសប្រទានឲ្យស្តេចមានបុត្រាម្នាក់ ដើម្បីកុំឲ្យរាជវង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប
ប៉ុន្តែ អុលឡោះតាអាឡាមិនលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះទ្រង់បានសន្យានឹងណាពីទត ជាអ្នកបម្រើរបស់ទ្រង់ថា ទ្រង់ប្រោសប្រទានឲ្យពូជពង្សរបស់ស្តេចទត ឡើងសោយរាជ្យរហូតតទៅ។
លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
ពេលនោះម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ នាងបាននាំកូននោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងម៉ាស្ជិទនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់អ៊ីមុាំយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យនាងអថាលាឃើញ ដូច្នេះរាជកុមារក៏បានរួចពីស្លាប់។
អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយស្តេច នៅក្នុងដំណាក់របស់អុលឡោះ។ លោកយេហូយ៉ាដា និយាយទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ស្តេច! គាត់នឹងគ្រងរាជ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក ស្តីអំពីរាជវង្សរបស់ស្តេចទត។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! ឥឡូវនេះសូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមហ៊ូកុំរបស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រអែល នៅចំពោះមុខយើងជានិច្ច”។
អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
ទ្រង់បានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ទ្រង់ ទ្រង់បានទំលាក់មកុដរាជ្យ របស់ស្តេចទៅដី។
ទ្រង់បានប្រទានអ្នកសង្គ្រោះ ដ៏មានអំណាចម្នាក់ពីក្នុងចំណោម ញាតិវង្សរបស់ទត ជាអ្នកបម្រើទ្រង់មកឲ្យយើង។
និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។