ណាពីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិតដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំស្តេចអហាប់នៅតាមផ្លូវ។
២ របាក្សត្រ 18:29 - អាល់គីតាប ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចពាក់អាវយ៉ាងរុងរឿងចុះ!»។ ដូច្នេះស្តេចស្រុកអ៊ីស្រអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្តេចទាំងពីរចេញទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅព្រះបាទយេហូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែសូមព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទូលបង្គំវិញ»។ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្ដេចទាំងពីរយាងចេញទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ |
ណាពីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិតដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំស្តេចអហាប់នៅតាមផ្លូវ។
ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
ស្តេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។
មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច ពួកគេយកក្រណាត់បិទមុខ កុំឲ្យនរណាមើលស្គាល់។
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ស្តេចសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្តេចទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយនិយាយទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។