អុលឡោះតាអាឡាមានបន្ទូលថា “តើអ្នកណាចង់ទាក់ទាញអហាប់ ជាស្តេចស្រុកអ៊ីស្រអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
២ របាក្សត្រ 18:20 - អាល់គីតាប ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះអុលឡោះតាអាឡា ហើយជម្រាបថា “ខ្ញុំនឹងទៅទាក់ទាញគាត់!” អុលឡោះតាអាឡាសួរថា “តើអ្នកធ្វើដូចម្តេច?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមានវិញ្ញាណមួយចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា "ទូលបង្គំចង់ទៅ" ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា "ចុះឯងនឹងធ្វើយ៉ាងណាទៅ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទូលថា “ទូលបង្គំនឹងទៅល្បួង!” ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ |
អុលឡោះតាអាឡាមានបន្ទូលថា “តើអ្នកណាចង់ទាក់ទាញអហាប់ ជាស្តេចស្រុកអ៊ីស្រអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
ថ្ងៃមួយ ពពួកម៉ាឡាអ៊ីកាត់ នាំគ្នាចូលទៅជួបអុលឡោះតាអាឡា អ៊ីព្លេសហ្សៃតនក៏ស្ថិតនៅក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងនោះដែរ។
ថ្ងៃមួយ ពួកម៉ាឡាអ៊ីកាត់នាំគ្នាចូលមកជួបអុលឡោះតាអាឡា ហើយអ៊ីព្លេសហ្សៃតនក៏មកជួបទ្រង់ជាមួយពួកគេដែរ។
ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។