Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 18:19 - អាល់គីតាប

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ទាក់‌ទាញ​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត?"។ ពេល​នោះ ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ថា​យ៉ាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 18:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ទាក់‌ទាញ​ចិត្ត​អហាប់ ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។


កូន​របស់​លោក​បេន-កេប៊ើរ គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។


លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ឃើញអុលឡោះ‌តាអាឡា​នៅ​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​សូរ៉កា​ទាំង​មូល ឈរ​ជួប​ទ្រង់​ទាំង​ឆ្វេង​ទាំង​ស្តាំ​ផង។


ពេល​នោះ​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា “ខ្ញុំ​នឹង​ទៅ​ទាក់‌ទាញ​គាត់!” អុលឡោះ‌តាអាឡា​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្តេច?”។


វិញ្ញាណ​នោះ​ជម្រាប​ថា “ខ្ញុំ​នឹង​បណ្តាល​ចិត្ត​ណាពី​ទាំង​អស់​របស់​ស្តេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ទាក់‌ទាញ​គេ ដូច្នេះ​ចូរ​ទៅ​ធ្វើ​ចុះ!”។


ស្តេច​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ​ស្តេច​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ​សូម​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម​ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។


ប្រសិន​បើ​ស្តេច​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ស្តេច​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្តី ក៏​អុលឡោះ​ធ្វើ​ឲ្យ​ស្តេច​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជំនះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


ទ្រង់​ប្រកប​ដោយ​អំណាច ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​បំណង រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់។


សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។


យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កំទេច គ្រឿង​អាវុធ​នោះ​ដែរ។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម