សម្តេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
២ ពង្សាវតារក្សត្រ 9:17 - អាល់គីតាប រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ស្តេចយ៉ូរ៉ាមមានប្រសាសន៍ថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេសួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកអ្នកខាងព្រះបាទយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា៖ «ខ្ញុំឃើញមនុស្សមួយពួកមក»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា "តើមកដោយមេត្រីឬ?"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេ សួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ |
សម្តេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
ពេលនោះ ស្តេចទតនៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។
សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។
គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះមកជូនស្តេច ហើយស្តេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានប្រសាសន៍ថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្តេចវិញ គេសួរគាត់ថា៖ «តើមានការអ្វី? ហេតុដូចម្តេចបានជាមនុស្សចំកួតនេះមករកអ្នក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាណាពីជំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះស្តេចយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា ក៏មកសួរសុខទុក្ខស្តេចយ៉ូរ៉ាមដែរ។
អ្នកដែលជិះសេះទៅនោះបានជួបលោកយេហ៊ូវពោលថា៖ «ស្តេចឲ្យសួរថា តើអ្នកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ អ្នកយាមរាយការណ៍ថា៖ «អ្នកដែលស្តេចចាត់ឲ្យទៅជួបគេនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ»។
ស្តេចយ៉ូរ៉ាមចាត់ពលទាហានម្នាក់ទៀតឲ្យជិះសេះទៅ។ ពេលទៅដល់អ្នកនោះពោលថា៖ «ស្តេចឲ្យសួរថា តើលោកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។
តួនរបស់ជនជាតិអ៊ីស្រអែល សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។ អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស គឺចេះតែដេករវើរវាយ និងចូលចិត្តងោកងុយ។
យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំលឹកអុលឡោះតាអាឡាពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
សាំយូអែលធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។
ទតប្រគល់ឥវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។