លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
២ ពង្សាវតារក្សត្រ 7:1 - អាល់គីតាប អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរស្តាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អេលីសេមានប្រសាសន៍ថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែក វេលាថ្មើរណេះ ម្សៅយ៉ាងម៉ដ្តមួយរង្វាល់នឹងលក់ថ្លៃតែមួយសេកែល និងម្សៅឱកពីររង្វាល់ថ្លៃតែមួយសេកែលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអេលីសេ លោកមានប្រសាសន៍ថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃតែ១រៀល នឹងម្សៅឱក២រង្វាល់ថ្លៃតែ១រៀលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី |
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ:
មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
ដូច្នេះនៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃ ជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្តែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
អេលីយ៉ាសាក់កំពុងមានប្រសាសន៍នៅឡើយ អ្នកបម្រើចូលមកដល់ ហើយស្តេចពោលថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យយើងរងទុក្ខវេទនាដូច្នេះ តើឲ្យយើងសង្ឃឹមអ្វីលើទ្រង់ទៀត?»។
ពេលនោះប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្តើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះអង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះនៅក្នុងកន្លែងមួយ ហើយកន្លែងនោះនឹងមិនរង្គើសោះឡើយ។ ទ្រង់នឹងសង្គ្រោះកន្លែងនោះ តាំងពីពេលថ្ងៃរះ។
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
«យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំបុ័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
យើងមិនបណ្តោយឲ្យប្រជារាស្ត្ររបស់យើងរងគ្រោះ ដោយសាររុយជាមួយប្រជារាស្ត្ររបស់អ្នកទេ ទីសំគាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ ដូចមេដឹកនាំក្រុងសូដុមអើយ ចូរស្ដាប់ការប្រៀនប្រដៅរបស់អុលឡោះតាអាឡា! អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ របស់អុលឡោះជាម្ចាស់នៃយើង!
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
«នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។
បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃស្អែកអុលឡោះតាអាឡានឹងសំដែងការអស្ចារ្យនៅកណ្តាលចំណោមអ្នករាល់គ្នា»។
ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថាៈ «អង្ករមួយគីឡូ ថ្លៃមួយដួង ពោតបីគីឡូ ក៏ថ្លៃមួយដួងដែរ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់ឲ្យសោះ»។
គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែកពេលថ្ងៃរះពេញកំដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។
សាំយូអែលជម្រាបស្តេចសូលថា៖ «អុលឡោះតាអាឡាបានចាត់ខ្ញុំ ឲ្យមកតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ ឥឡូវនេះ សូមស្តេចស្តាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូល។