Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តែ​អេលី‌សេ លោក​មាន​ប្រសាសន៍​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​តែ​១​រៀល នឹង​ម្សៅ​ឱក​២​រង្វាល់​ថ្លៃ​តែ​១​រៀល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 7:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង


ពេល​នោះ ហោរា​អេសាយ​ទូល​ស្ដេច​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន


នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​បាល-សាលី‌សា គាត់​យក​នំបុ័ង​ម្សៅ​ឱក​ម្ភៃ​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ នោះ​លោក​ប្រាប់​ថា៖ «ចូរ​ចែក​ឲ្យ​បណ្ដា‌ជន​បរិ‌ភោគ​ទៅ»។


ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ ទាល់​តែ​ក្បាល​លា​មួយ​លក់​ថ្លៃ​ប៉ែតសិប​សេកែល ហើយ​អាចម៍​ព្រាប​មួយ​កំប៉ុង​លក់​ថ្លៃ​ប្រាំ​សេកែល


កំពុង​ដែល​លោក​មាន​ប្រសាសន៍​នឹង​អ្នក​ទាំង​នោះ ស្ដេច ក៏​ចុះ​មក​ដល់ និយាយ​ថា៖ «មើល៍ សេចក្ដី​វេទនា​នេះ មក​ពី​ព្រះ‌យេហូវ៉ា តើ​យើង​ត្រូវ​នៅ​ចាំ​ព្រះ‌យេហូវ៉ា​ធ្វើ​អី​ទៀត?»។


ឯ​ពួក​ប្រជាជន​ទាំង‌ឡាយ ក៏​ចេញ​ទៅប្រមូល​យក​របស់​របរ​នៅ​ទី​បោះ​ទ័ព​ពួក​ស៊ីរី ដូច្នេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ក៏​បាន​លក់​ថ្លៃ​មួយ​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។


ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។


«យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា "នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក នឹង​បាន​ចម្អែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា"»។


យើង​នឹង​ញែក ប្រជា‌រាស្ត្រ​របស់​យើង និង​ប្រជា‌រាស្ត្រ​របស់​អ្នក​ឲ្យ​ដាច់​ចេញ​ពី​គ្នា។ ទី​សម្គាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក"»។


ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ឆ្អឹង​ទាំង​នេះ ហើយ​ប្រាប់​ថា ឱ​ឆ្អឹង​ស្ងួត‌ហែង​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ។


«នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?»


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។


រួច​ខ្ញុំ​ឮ​ដូច​ជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន ពោល​ថា៖ «អង្ករ​ស្រូវ​សាលី​មួយ​នាលិ ថ្លៃ​មួយ​ដេណារី ហើយ​អង្ករ​ស្រូវ​ឱក​បី​នាលិ ក៏​ថ្លៃ​មួយ​ដេណារី​ដែរ តែ​កុំ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ!»។


រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ា‌បេស-កាឡាត​ថា "នៅ​ថ្ងៃ​ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ខ្លួន"» ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​ប្រជាជន​ដែល​នៅ​យ៉ា‌បេស ហើយ​គេ​មាន​អំណរ​យ៉ាង​ខ្លាំង។


គ្រា​នោះ លោកសាំយូ‌អែល​ទូល​ទៅ​ស្ដេច​សូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ចាត់​ទូល‌បង្គំ​ឲ្យ​មក​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដូច្នេះ សូម​ទ្រង់​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម