Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:16 - អាល់គីតាប

16 ពេល​នោះ ណាពី​អេសាយ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «សូម​ស្តេច​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ ហោរា​អេសាយ​ទូល​ស្ដេច​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះអេសាយ​លោក​ទូល​ដល់​ហេ‌សេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​បាន​ឃើញអុលឡោះ‌តាអាឡា​នៅ​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​សូរ៉កា​ទាំង​មូល​ឈរ​ជួប​ទ្រង់ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។


ណាពី​អេសាយ​សួរ​ស្តេច​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​បរម​រាជ​វាំង?»។ ស្តេច​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្តេច និង​ភោគ​សម្បត្តិ​ដែល​អយ្យ‌កោ​របស់​ស្តេច​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។


អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សា‌ម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។


អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់អុលឡោះ‌តាអាឡា! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!


រីឯ​អ្នក​វិញ អ្នក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​អ៊ីសាហាក់។ សូម​អ្នក​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ:


កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​សាំយូ‌អែល​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ សូម​អ្នក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​អ្នក​ឲ្យ​ដឹង​ពី​បន្ទូល​របស់​អុលឡោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម