ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
២ ពង្សាវតារក្សត្រ 4:27 - អាល់គីតាប កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់អុលឡោះនាងក្រាបសំពះឱបជើងគាត់។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ អុលឡោះតាអាឡាបានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសំដែងឲ្យអញដឹងសោះ |
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
ណាថានជំរាប់ស្តេចទតវិញថា៖ «ការអ្វីដែលអ្នកពេញចិត្តធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះតាអាឡានៅជាមួយអ្នកហើយ»។
នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។
មានមេទ័ពម្នាក់ជម្រាបថា៖ «សូមជម្រាបស្តេច! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលស្តេចមានប្រសាសន៍ក្នុងបន្ទប់ដេក ណាពីអេលីយ៉ាសាក់នៅស្រុកអ៊ីស្រអែល យកទៅជម្រាបស្តេចស្រុកអ៊ីស្រអែលទាំងអស់»។
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។
អ៊ីសាពុំបានឆ្លើយនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតគាត់ អង្វរថា៖ «សូមតួនប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។
បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។
ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។
មានមនុស្សម្នានាំក្មេងតូចៗមកឲ្យអ៊ីសាដាក់ដៃលើពួកវា ប៉ុន្ដែ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ។
អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
នាងនៅពីក្រោយអ៊ីសាក្រាបដល់ជើងអ៊ីសា នាងយំសម្រក់ទឹកភ្នែកជោកជើងអ៊ីសា ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញអ៊ីសាកំពុងមានប្រសាសន៍ជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាសួរអ៊ីសាថា តួនសួររកអ្វី ឬហេតុដូចម្ដេចក៏និយាយជាមួយនាងឡើយ។