Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:31 - អាល់គីតាប

31 បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្ដែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់ ជា​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ហ្វូងមនុស្ស​ស្ដីឲ្យ​ពួកគេ​នៅស្ងៀម ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំងឡើង​ថា​៖ “ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ប៉ុន្ដែ​បណ្ដាជន​បាន​បន្ទោស​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែម​ទៀត​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​យើង​ផង!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បណ្តា‌ជន​ហាម​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:31
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ពុំ​បាន​ឆ្លើយ​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​គាត់ អង្វរ​ថា៖ «សូម​តួន​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។


មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​វា និង​ទូរអា​ឲ្យ។ ពួក​សិស្ស​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ


ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា អ៊ីសា​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់ ជា​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង!»។


អ៊ីសា​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។


កាល​អ៊ីសា​កំពុង​តែ​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​គាត់ ស្រែក​ថា៖ «ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង»។


ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ៗ​ថា៖ «ឱ​ពូជ‌ពង្ស​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង!»។


ចូរ​ព្យាយាម​ទូរអា ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​ទូរអា​នេះ ទាំង​អរ​គុណ​អុលឡោះ​ផង។


ចូរ​ទូរអា​ឥត​ឈប់​ឈរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម