អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
២ ពង្សាវតារក្សត្រ 3:15 - អាល់គីតាប ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ»។ កាលអ្នកនោះកំពុងតែលេងភ្លេង អំណាចរបស់ព្រះយេហូវ៉ាបានមកលើអេលីសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ |
អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
គាត់មានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យបានច្រើន”។
ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
អុលឡោះតាអាឡាមានបន្ទូលមកអេសេគាល ជាកូនរបស់អ៊ីមុាំប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ អុលឡោះតាអាឡាដាក់ដៃលើគាត់។
រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ ហើយអុលឡោះតាអាឡាដាក់ដៃលើខ្ញុំ។
អុលឡោះតាអាឡាដាក់ដៃលើខ្ញុំសាជាថ្មី ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។
នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានអះលីជំអះនៃជនជាតិយូដាអង្គុយនៅមុខខ្ញុំ អុលឡោះតាអាឡាជាម្ចាស់ដាក់ដៃលើខ្ញុំ។
អ៊ីសាជាអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកអ៊ីសាជាអម្ចាស់ផង។
សូមស្តេចមានបញ្ជាមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណមកជូនស្តេច។ កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេច អ្នកនោះនឹងដេញពិណ ដើម្បីឲ្យស្តេចបានធូរស្រាល»។
កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេចសូល ទតទាញពិណយកមកដេញ។ ពេលនោះ ស្តេចសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយអ៊ីព្លេសក៏ដកថយចេញពីស្តេចដែរ។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង