Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឯ​ទូលបង្គំ រួច​កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​លើ​អេលី‌សេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូល‌បង្គំ»។ កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង អំណាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​លើ​អេលី‌សេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ខ្ញុំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី អំណាច​របស់អុលឡោះ‌តាអាឡា​ក៏​មក​សណ្ឋិត​លើ​ណាពី​អេលី‌យ៉ាសាក់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់​ទៅ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ


ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ឧបមា ខ្ញុំ​នឹង​ផ្តើម​ច្រៀង​សេចក្ដី​អាថ៌‌កំបាំង​របស់​ខ្ញុំ​តាម​សូរ​ស៊ុង។


នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។


ដូច្នេះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ


នៅ​ទី​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង ចេញ​ទៅ​ឯ​វាល នៅ​ទី​នោះ អញ​នឹង​និយាយ​នឹង​ឯង


នៅ​ថ្ងៃ​៥ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​៦ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ផង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ


ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ


ក្រោយ​នោះអ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលីស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ នោះ​នឹង​ជួប​នឹង​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ នឹង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ទាយ


ដូច្នេះសូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ


ដូច្នេះ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​សូល នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។


លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្តាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម