អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
២ ពង្សាវតារក្សត្រ 20:8 - អាល់គីតាប ពេលនោះស្តេចហេសេគា សួរណាពីអេសាយថា៖ «តើមានទីសំគាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅដំណាក់របស់អុលឡោះតាអាឡា នៅថ្ងៃទីបី?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសម្គាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅថ្ងៃទីបី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាទ្រង់មានបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះអ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយអ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
«ចូរវិលទៅជម្រាបស្តេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច ទ្រង់មានបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបីអ្នកនឹងឡើងទៅកាន់ដំណាក់អុលឡោះតាអាឡា។
ណាពីអេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះស្តេចហេសេគានឹងបានរស់រានមិនខាន»។
ណាពីអេសាយជម្រាបស្តេចថា៖ «នេះជាទីសំគាល់ដែលអុលឡោះតាអាឡាប្រទានមកស្តេច ដើម្បីឲ្យស្តេចជ្រាបថា អុលឡោះតាអាឡានឹងសម្រេចតាមបន្ទូលរបស់ទ្រង់។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។
បន្ទាប់មក អេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ស្តេចទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។
ពេលនោះ ស្តេចហេសេគាមានប្រសាសន៍សួរថា៖ «តើមានទីសំគាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅដំណាក់របស់អុលឡោះតាអាឡាបាន?»។
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសពីរនាក់ឡើងទៅទូរអក្នុងម៉ាស្ជិទ។ ម្នាក់ខាងគណៈផារីស៊ ម្នាក់ទៀតជាអ្នកទារពន្ធ។
នេះជាសញ្ញាសំគាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
លោកគេឌានឆ្លើយតបថា៖ «ប្រសិនបើទ្រង់ពេញចិត្តខ្ញុំមែន សូមផ្តល់ទីសំគាល់មួយឲ្យខ្ញុំបានដឹងថា ទ្រង់ពិតជាអុលឡោះតាអាឡាដែលកំពុងតែមានបន្ទូលមកខ្ញុំមែន!