Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:7 - អាល់គីតាប

7 ណាពី​អេសាយ​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ស្តេច​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហោរា​អេសាយ​បាន​ទូល​ថា៖ «សូម​យក​ផ្លែ​ល្វា​មួយ​ផែន​មក​បិទ​លើ​បូស​នោះ នោះ​ទ្រង់​នឹង​បាន​ជា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះ‌បាទ​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​យើង”»។


ពេល​នោះ​ស្តេច​ហេ‌សេគា សួរ​ណាពី​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ទី​បី?»។


អេលី‌យ៉ាសាក់​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​គាត់ គាត់​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។


បន្ទាប់​មក អេសាយ​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ស្តេច​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ​ស្បើយ​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម