ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 13:7 - អាល់គីតាប

កង‌ទ័ព​របស់​ស្តេច​យ៉ូអា‌ហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្តេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​យ៉ូអា‌ហាស​នៅ​សល់​ពល‌ទ័ព​សេះ​តែ​ហាសិប​នាក់ រទេះ​ចម្បាំង​ដប់ និង​ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់ ព្រោះ​ស្ដេច​ស៊ីរី​បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី ដែល​នៅ​ទី‌លាន​បញ្ជាន់​ស្រូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចម្បាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ស្តេច​ស៊ីរី​បាន​ទុក​ឲ្យ​យ៉ូអា‌ហាស មាន​ពល‌ទ័ព​តែ​ប៉ុណ្ណេះ គឺ​ឲ្យ​មាន​ពល​សេះ​៥០​នាក់ រទេះ​ចំបាំង​១០ នឹង​ពល​ថ្មើរ​ជើង​១​ម៉ឺន​នាក់ ពី​ព្រោះ​ស្តេច​ស៊ីរី បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លំអង​ធូលី ដែល​នៅ​ទីលាន​បញ្ជាន់​ស្រូវ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 13:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​កំទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី ខ្ញុំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។


ស្តេច​អហាប់​ដើរ​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ​រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្តេច​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​ពាន់​នាក់។


ស្តេច​អហាប់​ដើរ​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​បោះ​ជំរំ ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។


តាំង​ពី​ពេល​នោះ​មក អុលឡោះ‌តាអាឡា​ចាប់​ផ្តើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រ‌អែល។ ស្តេច​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំ​ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រ‌អែល


កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអា‌ហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


លោក​ហាសែល​សួរ​ណាពី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​នឹង​ដុត​បំផ្លាញ​ទី‌ក្រុង​របស់​គេ អ្នក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង»។


ខ្ញុំ​បាន​កំទេច​ពួក​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ខ្ញុំ​បាន​បោស​ពួក​គេ ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។


ឥឡូវ​នេះ សុំ​ស្តេច​សាក​ល្បង​ភ្នាល់​ជា​មួយ​ស្តេច​ក្រុង​អាស្ស៊ីរី ជា​ចៅហ្វាយ​របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ជូន​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ស្តេច​រក​អ្នក​ជិះ​បាន!


តើ​នរណា​បាន​ហៅ​មនុស្ស​ម្នាក់​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​គាត់​មាន​ជ័យ‌ជំនះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​គាត់​កំទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​គាត់​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កំទេច​ចំបើង​ប៉ើង​តាម​ខ្យល់។


មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជិត​មក​ដល់ នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!


យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ​ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្តី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កំទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។


យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


សាំយូ‌អែល​ចាក​ចេញ​ពី​គីល‌កាល់ ឆ្ពោះ​ទៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ ស្តេច​សូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។