២ ពង្សាវតារក្សត្រ 10:32 - អាល់គីតាប32 តាំងពីពេលនោះមក អុលឡោះតាអាឡាចាប់ផ្តើមកាត់បន្ថយទឹកដីអ៊ីស្រអែល។ ស្តេចហាសែលជាស្តេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 នៅគ្រានោះ ព្រះយេហូវ៉ាចាប់ផ្ដើមកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល។ ព្រះបាទហាសែលមកវាយសាសន៍អ៊ីស្រាអែល នៅតាមព្រំដែនស្រុករបស់គេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 តាំងពីពេលនោះមក ព្រះអម្ចាស់ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល គឺហាសែលទ្រង់មកវាយសាសន៍អ៊ីស្រាអែល នៅអស់ទាំងព្រំដែនស្រុករបស់គេ សូមមើលជំពូក |
ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាស បានដណ្តើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែល ពីស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលយកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលស្តេចហាសែលបានវាយដណ្តើមយកពីស្តេចយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ស្តេចយ៉ូអាសវាយស្តេចបេនហាដាដបីលើក រួចដណ្តើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែលមកវិញ។
លោកហាសែលសួរណាពីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលអ្នកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រអែល គឺអ្នកនឹងដុតបំផ្លាញទីក្រុងរបស់គេ អ្នកនឹងសម្លាប់ពួកយុវជនដោយមុខដាវ អ្នកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានផ្ទៃពោះផង»។