ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 12:21 - អាល់គីតាប

មេ‌ទ័ព​ដែល​បាន​សម្លាប់​ស្តេច គឺ​លោក​យ៉ូសា​ការ ជា​កូន​របស់​លោក​ស៊ីមាត និង​លោក​យ៉ូសា‌បាឌ ជា​កូន​របស់​លោក​សូមើរ។ គេ​បាន​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ូសា‌ការ ជា​កូន​ស៊ីមាត និង​យ៉ូសា‌បាឌ ជា​កូន​សូមើរ ជា​អ្នក​បម្រើ​ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ។ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ‌ទ័ព​របស់​ស្ដេច​បាន​ក្រោក​ឡើង​រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្ដេច នៅ​ប៉ម​មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ គឺ​យ៉ូសាការ ជា​កូន​ស៊ីមាត នឹង​យ៉ូសា‌បាឌ ជា​កូន​សូមើរ​ជា​អ្នក​បំរើ ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ រួច​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 12:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​នៅ​ក្នុង​បន្ទាយ ដែល​គាត់​ហៅ​ថា «បុរី​ស្តេច​ទត»។ បន្ទាប់​មក គាត់​ពង្រីក​ទី‌ក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​គាត់។


លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ស្តេច​ណាដាប់ ហើយ​សម្លាប់​ស្តេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលី‌ស្ទីន ក្នុង​គ្រា​ដែល​ស្តេច និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។


លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​សម្លាប់​ស្តេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?


នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអា‌ហាស​ជា​បុត្រ​របស់​ស្តេច​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី​ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ស្តេច​អម៉ា‌ស៊ីយ៉ា ដូច្នេះ​ស្តេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ស្តេច រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​សម្លាប់​ស្តេច​នៅ​ទី​នោះ។


ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្តេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​សម្លាប់​ស្តេច​យ៉ូអាស​ជា​បិតា។


គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្តេច ហើយ​សម្លាប់​ស្តេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។


លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ស្តេច​យ៉ូរ៉ាម។ គ្រា​នោះ ស្តេច​យ៉ូរ៉ាម និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល កំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ​តទល់​នឹង​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។


កាល​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​ស្លាប់​នៅ​ទី​នោះ។


បន្ទាប់​មក​កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ស្តេច​យ៉ូអាស​ឈឺ​ជា​ទម្ងន់។ ពួក​អ្នក​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្តេច ដើម្បី​សង‌សឹក​ចំពោះ​ឃាត‌កម្ម ទៅ​លើ​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ គេ​សម្លាប់​ស្តេច​នៅ​ក្នុង​បន្ទប់​ដេក រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្តេច​ឯ​ទៀតៗ​ទេ។