២ ពង្សាវតារក្សត្រ 13:1 - អាល់គីតាប1 នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចអហាស៊ីយ៉ា ស្តេចស្រុកយូដា ស្តេចយ៉ូអាហាសជាបុត្ររបស់ស្តេចយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារីស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅឆ្នាំទីម្ភៃបី ក្នុងរាជ្យព្រះបាទយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្ដេចយូដា នោះយ៉ូអាហាស ជាបុត្រព្រះបាទយេហ៊ូវក៏សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំពីរឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅឆ្នាំទី២៣ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្តេចយូដា នោះយ៉ូអាហាស ជាបុត្រយេហ៊ូវក៏ចាប់តាំងសោយរាជ្យ លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់១៧ឆ្នាំ សូមមើលជំពូក |
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។